ទូរស័ព្ទ Nexus 7 របស់ Google ដែលផលិតដោយក្រុមហ៊ុន Asus មានស្លាកសញ្ញាជាសម្គាល់ ដែលមាននៅលើប្រភេទជាច្រើននៃ premium tablet។
វាមានបំពាក់មកជាមួយនូវ quad-core processor អេក្រង់ភ្លឺច្បាស់ថ្លាល្អ ថ្មកាន់បានដល់ទៅ 10 ម៉ោង ចំណែកឯប្រព័ន្ឋប្រតិបត្តិការណ៍ដំណើរការជាមួយ Android Version ចុងក្រោយបង្អស់ ហើយវាមានតម្លៃ 199 ដុល្លារ។
វាពុំមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដែលប្រភេទទូរស័ព្ទ Nexus 7 មានការចេញលក់ច្រើន។ក្រុមហ៊ុន Asus បានបង្ហាញតាមរយៈ The Wall Street Journal កាលពីថ្ងៃអង្គារថាសព្វថ្ងៃនេះក្រុមហ៊ុនរបស់ខ្លួនកំពុងតែចេញលក់នូវប្រភេទ Nexus 7 ចំនួនជិតមួយលានគ្រឿងនៅដើមខែដំបូង។
តាមប្រភពរបាយការណ៍របស់មន្ត្រីហិរញ្ញវត្តុឈ្មោះថា David Chang បានឲ្យដឹងថានៅក្នុងដើមខែដំបូង ការចេញលក់មានចំនួន 500 គ្រឿង 600 គ្រឿង 700 គ្រឿងជាបន្តបន្ទាប់ រហូតដល់ខែចុងក្រោយលក់បានជិត 1 លានគ្រឿង។ ទូរលេខខាងលើនេះបង្ហាញពីការកើនឡើងនូវផលិតផលរបស់ក្រុមហ៊ុនតាំងពីចំនួនតិចទៅចំនួនច្រើនដែលមានការកោតសសើរពីសំណាក់អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន។
ដោយសារតែមានការពេញនិយមប្រើប្រាស់ពីសំណាក់អតិថិជនច្រើន ដូច្នេះក្រុមហ៊ុន Google នឹងបន្តចេញលក់នូវប្រភេទទួរស័ព្ទ Nexus 10 ដែលមានអេក្រង់ទំហំ 10អ៊ីងក្នុងតម្លៃពិសេសមួយគឺ 399 ដុល្លារ៕
ប្រភពៈtechnobuffalo
