ថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសផ្សព្វផ្សាយពីប្រភេទ Nexus 10 tablet ថ្មីរបស់ពួកគេដែលគម្រោងការនោះនឹងចេញលក់នៅថ្ងៃទី 13 វិច្ឆិកាសប្តាហ៍ក្រោយនេះ។
ប៉ុន្តែបើទោះបីជាមានការប្រកាសផ្សាយយ៉ាងណាក៏ដោយគេឃើញប្រភេទ Nexus 10 Tablet មានដាក់លក់នៅក្នុងហាងមួយចំនួនមុននឹងក្រុមហ៊ុន Google ចេញលក់។
រូបភាពខាងក្រោមនេះមានដាក់លក់នៅក្នុងហាង Walmart store ហើយប្រភេទ Tablet នេះមានទំហំ 32GB លក់ក្នុងតម្លៃ 499 ដុល្លារ។សូមបញ្ជាក់ផងដែរថាចំពោះប្រភេទ Nexus 10 tablet ខាងលើនេះមានបំពាក់មកជាមួយអេក្រង់ទំហំ 10.055 អ៊ីងជាមួយ Resolution: 2560 x 1600 ភិចសែលព្រមទាំងមានទំហំ 300 ភិចសែលក្នុងមួយអ៊ីង ហើយវាដំណើរការដោយ dual core A15 processor ព្រមទាំងមាន Mali T604 GPU ទៀតផង។
ប្រភេទ Nexus 10 tablet មានកាមេរ៉ានៅខាងមុខសម្រាប់លេង Video chat ទំហំ 1.9 មេហ្គាភិចសែលហើយកាមេរ៉ានៅខាងក្រោយសម្រាប់ថតរូបឬថតវីដេអូទំហំ 5 មេហ្គាភិចសែល។ វាក៏គឺជាប្រភេទ Tablet មួយដែលមានភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB និង Storage មានភ្ជាប់មកជាមួយទំហំ 16GB៕
ប្រភពៈ geeky gadget
