នៅក្នុងសប្តាហ៍នេះក្រុមហ៊ុន SmartQ បានបញ្ចេញលក់នូវប្រភេទ Android SmartQ X7 Tablet ដែលមានតម្លៃត្រឹមតែ 249 ដុល្លារ តែប៉ុណ្ណោះ។
មុខងារពិសេសៗនៃប្រភេទ Android SmartQ X7 Tablet មានបំពាក់មកជាមួយអេក្រង់ Touchscreen ទំហំ 7 អ៊ីងដែលមាន Resolution: 1280 x 800 ភិចសែល និងមានបំពាក់នូវ Processor ប្រភេទ TI OMAP 4470 dual core ដែលមានល្បឿន 1.5GHz និងអង្គចងចាំ(RAM)ទំហំ 2GB ។
ចំពោះប្រភេទ Android SmartQ X7 Tablet នឹងដំណើរការជាមួយប្រព័ន្ឋប្រតិបត្តិការណ៍ Android 4.1 Jelly Bean ដែលជាប្រព័ន្ឋប្រតិបត្តិការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Google ហើយចំពោះប្រភេទ Tablet នេះផងដែរ មានភ្ជាប់មកជាមួយនូវ Internal Storage ទំហំ 16GB ព្រមទាំងមានរន្ឋ mini HDMI port ចំនួនមួយនិង microSD card slot ចំនួនមួយដែលអាចឲ្យលោកអ្នកអាចបន្ថែមនូវ Storage តាមដែលលោកអ្នកត្រូវការ។
ជាមួយប្រភេទ SmartQ X7 Tablet ត្រូវបានរចនាឡើងដោយមានកាមេរ៉ានៅខាងមុខផងនឹងខាងក្រោយផង ហើយអាចធ្វើឲ្យលោកអ្នកអាចភ្ជាប់ Wi-Fi និង Bluetooth បានយ៉ាងងាយស្រួល។ដោយឡែកថាមពលថ្មវិញ វាផ្ទុកបាន 4200 mAh៕
ប្រភពៈgeeky gadget
