ព័ត៌មាន

ធំ ឆ្លា តវៃ និងអស្ចា រ្យជាមួយ Micromax A87 Ninja 4

          ប្រសិនបើបានប្រើប្រាស់ទូរស័ព្ទ Micromax A87 Ninja 4 ពិតជាទទួលស្គាល់អំពីបច្ចេកវិទ្យា ដ៏សម្បូរបែបរបស់វា។ ភាពឆ្លាតវៃធំហំអេក្រង់ធំ និងភាពអស្ចារ្យជា ច្រើនទៀត ត្រូវបានបំពាក់នៅលើ Micromax A87 Ninja 4 ដែលស្ថិតនៅក្នុងត្រកូល Ninja ។ Micromax A87 Ninja 4 ជាអ្នកជំនាន់ថ្មីមួយទៀតរបស់គ្រួសារ Micromax Superfone Ninja។ ស្មាតហ្វូនមួយនេះគឺ បង្កើតឡើងដោយបំពាក់បច្ចេកវិទ្យាទំនើបជាច្រើនហើយ វាដើរដោយប្រព័ន្ធដំណើរការ Android Operating systems ពិសេសគឺការផ្តល់ជូនការប្រើ ប្រាស់ស៊ីមកាតពីរ។ Micromax A87 ជាប្រភេទ Touchscreen mobile ដែលមានទំហំ អេក្រង់ធំរហូតដល់ 4 អ៊ីង ជាមួយទំហំ 1-Ghz processor on-board ហើយអាចបន្ថែម អង្គចងចាំរហូតដល់ 32GB។