ថ្មីៗនេះក្រុមហ៊ុន Chinavasion បានបង្ហាញពីទូរស័ព្ទម៉ូដែល Glaciar ស៊ីមពីរដែលដំណើរការជាមួយប្រពន្ធប្រតិបត្តិការណ៍ Android 4.0 Ice Cream Sandwich នៅលើ Product Page របស់ពួកគេ។
មុខងារពិសេសៗដែលមានភ្ជាប់មកជាមួយទូរស័ព្ទម៉ូដែល Glacia Dual SIM រួមមាន អេក្រង់ Multi-touch ទំហំ 6 inch ដែលមាន Resolution: 854 x 480 ភិចសែល, អង្គដំណើរការជាប្រភេទ Dual-Core Processor មានល្បឿន 1GHz, RAM ទំហំ 512MB, Internal Storage ទំហំ 4GB, មាន MicroSD Card Slot ចំនួនមួយដែលអាចឲ្យលោកអ្នកបន្ថែមទំហំ Memory បានរហូតដល់ 32GB, មាន SIM Card Slot ចំនួនពីរ(GSM+WCDMA)។
ចំណែកឯកាមេរ៉ាវិញ ត្រូវបានរចនាឡើងដោយមានពីរផ្នែក៖ ផ្នែកខាងមុខមានទំហំ 0.3 មេហ្គាភិចសែល និងផ្នែកខាងក្រោយមានទំហំ 8 មេហ្គាភិចសែល ហើយថាមពលថ្ម ផ្ទុកបានដល់ទៅ 3600mAh។
គួរបញ្ជាក់ថា ចំពោះការតភ្ជាប់វិញ រួមមានដូចជា៖ Wi-Fi, GPS និង Bluetooth ហើយសម្រាប់ម៉ូដែលនេះផងដែរ ត្រូវបានដាក់លក់ក្នុងតម្លៃដ៏សមរម្យគឺ 200 ដុល្លារ(ដោះកូដរួច)៕
ប្រភពៈ techfresh
