កាន់តែពិសេសជាមួយនឹងទូរស័ព្ទម៉ូដែល Samsung Galaxy Grand i9082 ដែលជាទូរស័ព្ទស្មាតហ្វូនស៊ីមពីរថ្មីរបស់ក្រុមហ៊ុន Samsung។
ជាមួយនឹងលក្ខណៈពិសេសៗក៏ដូចជាមុខងារចំបងៗនៃទូរស័ព្ទម៉ូដែលថ្មី Samsung Galaxy Grand i9082 មានបំពាក់មកជាមួយ អេក្រង់ប្រភេទ Touchscreen ទំហំ 5 inch ដែលមាន Resolution: 800 x 480 ភិចសែល, អង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor ដែលមានល្បឿន 1.2GHz, RAM ទំហំ 1GB, Internal Storage ទំហំ 8GB, មាន MicroSD Card Slot ចំនួនមួយដែលអាចឲ្យលោកអ្នកបន្ថែមទំហំ Memory បានដល់ 64GB។
សម្រាប់ការតភ្ជាប់វិញ វាមាន A-GPS, HSPA, Wi-Fi, Bluetooth 4.0+LE ហើយថាមពលថ្មអាចផ្ទុកបានដល់ទៅ 2100mAh ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1.2 Jelly Bean។
ចំណែកផ្នែកកាមេរ៉ា ត្រូវបានរចនាឡើងដោយមានពីរផ្នែកដូចម៉ូដែលមុនៗដែរ គ្រាន់តែកម្រិតកាមេរ៉ាមានទំហំខុសគ្នា។កាមេរ៉ាផ្នែកខាងមុខមានទំហំ 2 មេហ្គាភិចសែល និង កាមេរ៉ាផ្នែកខាងក្រោយវិញ មានទំហំ 8 មេហ្គាភិចសែលដែលអាចចាប់រូបភាពបានក្នុងកម្រិតមួយដ៏ច្បាស់។
គួរបញ្ជាក់ថា ចំពោះតម្លៃ ពុំទាន់មានពត៍មានទាំងឡាយណាបានបញ្ជាក់នៅឡើយទេ៕
ប្រភពៈ techfresh
