ក្រុមហ៊ុន Micromax ទើបតែបានបញ្ចេញលក់នូវទូរស័ព្ទស្មាតហ្វូនស៊ីមពីរម៉ូដែល Micromax A101 នៅក្នុងប្រទេសឥណ្ឌា ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0 Ice Cream Sandwich។
មុខងារពិសេសៗដែលមានបំពាក់មកជាមួយទូរស័ព្ទម៉ូដែល Micromax A101 រួមមាន អេក្រង់ប្រភេទ TFT Capacitive Touchscreen ទំហំ 5 inch ជាមួយកម្រិតភាពច្បាស់ 800 x 480 ភិចសែល, មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor ល្បឿន 1GHz , RAM ទំហំ 512MB, Internal Storage ទំហំ 2G ព្រមទាំងមានរន្ធ MicroSD Card Slot ចំនួនមួយសម្រាប់ឲ្យលោកអ្នកធ្វើការបន្ថែមទំហំបានដល់ទៅ 32 GB។
ចំពោះកាមេរ៉ាដែលមាននៅលើទូរស័ព្ទម៉ូដែលខាងលើនេះ ត្រូវបានរចនាឡើងដោយមានពីរផ្នែកសំខាន់ៗគឺ កាមេរ៉ាផ្នែកខាងមុខទំហំ 0.3 មេហ្គាភិចសែល និង កាមេរ៉ាផ្នែកខាងក្រោយមានទំហំ 5 មេហ្គាភិចសែល។ ដោយឡែកបណ្តាញតភ្ជាប់វិញរួមមាន GPS, 3G, WiFi, Bluetooth 3.0 រីឯថាមពលថ្មផ្ទុកបាន 2100 mAh។
គួរបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនស៊ីមពីរម៉ូដែល Micromax A101 របស់ក្រុមហ៊ុន Micromax ត្រូវបានដាក់លក់ក្នុងតម្លៃដ៏សមរម្យគឺ 184 ដុល្លារតែប៉ុណ្ណោះ៕
ប្រភពៈ techfresh
