⚏ វិធីសម្អាត Chrome Browser Cache, History និង Cookies នៅលើ iOS
January 24
07:11 am
2013
👤by Bun Thearith
2624 Views
រាល់ពេលដែលលោកអ្នកបានបើកវេបសាយម្ដងៗ វាតែងតែបន្សល់នូវ Cookies នឹង History របស់វេបសាយទាំងនេះដែលជាហេតុធ្វើអោយ privacy មានភាពរញ៉េរញ៉ៃ។ដូចនេះការសម្អាត Google Chrome cache, history និង cookies នៅលើ iPad ឬ iPhone គឺជាសម្អាតដែលធ្វើឲ្យ privacy របស់អ្នកមានរបៀបរាបរយជាងមុន។
ជាដំបូងលោកអ្នកត្រូវចូលទៅក្នុងកម្មវិធី Google Chrome នៅលើទូរសព្ទ័ iPhone, iPad ឬ iPod touch ហើយចុចលើប្រអប់ Options ដែលនៅខាងស្ដាំដៃ។
Scroll មកខាងក្រោមនិងចុចលើ Settings
រួចចុចលើ Privacy
ចុចលើ “Clear All” ដើម្បីលុប History, Cache និង Cookies នៅក្នុង Chrome របស់លោកអ្នក។
បន្ទាប់មកវានឹងចេញផ្ទាំងមួយហើយលោកអ្នកត្រូវចុចលើប៊ូតុង Clear All ជាការស្រាច់៕