ក្រុមហ៊ុន NTT DoCoMo និង NEC របស់ប្រទេសជប៉ុនបានប្រកាសផ្សព្វផ្សាយពីទូរស័ព្ទ Android Smartphone ម៉ូដែលថ្មីមួយដែលមានឈ្មោះថា NEC Media W មានបង្កប់មកជាមួយនូវលក្ខណៈពិសេសៗប្លែកគួរឲ្យទាក់ទាញចិត្ត។
មុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែល NEC Medias W រួមមាន អេក្រង់ទំហំ 4.3 អ៊ីងដែលមាន Resolution: 540 x 960 ភិចសែល មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor មានល្បឿន 1.5GHz, RAM ទំហំ 1GB និង Storage ជាប់ម៉ាស៊ីនទំហំ 16GB បូករួមទាំងមាន MicroSDHC Card Slot មួយសម្រាប់បន្ថែមទំហំ Storage ទៀតផង។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាទំហំ 8 មេហ្គាភិចសែលនិងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 Jelly Bean ហើយអ្វីដែលពិសេសនោះគឺថា វាមានអេក្រង់ពីរ។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទម៉ូដែល NEC Medias W នេះនឹងត្រូវបានបញ្ចេញលក់នៅក្នុងខែ មេសា នៅក្នុងប្រទេសជប៉ុន។ ចំពោះព័ត៌មានលម្អិតទាក់ទិនទៅនឹងតម្លៃនិងការចេញលក់នៅលើបណ្តាប្រទេសដទៃទៀតពុំទាន់ឃើញមានការបង្ហាញនៅឡើយទេ៕
ប្រភពៈ geeky gadget
