ព័ត៌មាន

Galaxy Grand ជំនាន់ក្រោយរបស់ Galaxy

        ស្មាតហ្វូន Galaxy Grand គឺជាជំនាន់ក្រោយរបស់ Galaxy ដែលផ្តល់ប្រភេទអេក្រង់សមស្របជាមួយតម្លៃ ប៉ុន្តែវាមិនមែនជា ប្រភេទអេក្រង់ HD នោះឡើយ។
ដោយមិនផ្តល់ ទំហំ resolution display ខ្ពស់​ប៉ុន្តែវាគឺសមស្របសម្រាប់ស្តង់ដារបស់ Samsung ដែល ប្រើប្រាស់ប្រភេទ WVGA​ ឬ 480 x 800-pixel panel។
        Samsung Galaxy Grand ប្រើប្រាស់ល្បឿន 1.2GHz dual-core processor ជាមួយទំហំកាមេរ៉ា 8 megapixel ។ ចំណុចនេះគឺមានភាពល្អប្រសើពីព្រោះវាគឺបានបំពាក់ជូនប្រភេទ little shutter-lag និង start-up ដែលអាចប្រើប្រាស់បានលឿនបំផុត។
       បន្ថែមលើការ ថតវីដេអូ 1080p ស្មាតហ្វូន Grand ក៏បានផ្តល់ជូន​ទំហំកាមេរ៉ាមុខ 2-megapixel សម្រាប់ការប្រើប្រាស់ video calling ផងដែរ។ ចំពោះប្រព័ន្ធដំណើរការវិញគឺបំពាក់ជូន Android 4.1.2 Jelly Bean ដែលពិសេសសម្រាប់ភាពស្មូត និងការប្រើ Project  Butter។