ឥឡូវនេះ ក្រុមហ៊ុន Idea Cellular បានចេញលក់នូវស្មាតហ្វូនម៉ូដែលស៊ីមពីថ្មីដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 មានឈ្មោះថា Idea Aurus 2 ដាក់លក់នៅប្រទេសឥណ្ឌាក្នុងតម្លៃ Rs 6490 គិតជាប្រាក់ដុល្លារស្មើ 120 ដុល្លារ។
លក្ខណៈពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូន Idea Aurus 2 រួមមាន អេក្រង់ប្រភេទ HVGA Touchscreen Display ទំហំ3.5 inch និងដើរដោយអង្គប្រតិបត្តិការណ៍ Single-Core Processor មានល្បឿន 1GHz, RAM ទំហំ 512MB, Internal Storage ទំហំ 4GB ព្រមទាំងមាន MicroSD Card Slot ចំនួនមួយផងដែរសម្រាប់បន្ថែមទំហំ Storage បានដល់ទៅ 32GB ឯណោះ។
គួររំលឹកផងដែរថា ទូរស័ព្ទស្មាតហ្វូនម៉ូដែល Idea Aurus 2 ខាងលើនេះត្រូវបានរចនាឡើងដោយមានកាមេរ៉ាពីផ្នែកគឺ ផ្នែកខាងមុខជា VGA Camera និងផ្នែកខាងក្រោយមានទំហំ 3.2 មេហ្គាភិចសែល៕
ប្រភពៈ techfresh
