យោងតាមការសិក្សាស្រាវជ្រាវរបស់ Research Firm Strategy Analytics បានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌាគឺជាប្រទេស ដែលមានទីផ្សារស្មាតហ្វូនធំមួយ ដោយការដឹកជញ្ជូនបញ្ចេញលក់មានការប្រែប្រួលពី 3.8 លានគ្រឿងកាលពីត្រីមាសដំបូងឆ្នាំ ២០១២ ទៅ 10 លានគ្រឿង ក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៣ នេះ។
ដោយឡែកបើធ្វើការប្រៀបធៀបនៃការដឹកជញ្ជូនបញ្ចេញលក់នៃស្មាតហ្វូនទាំងអស់លើពិភពលោករវាងត្រីមាសទី ១ឆ្នាំ ២០១២ និង ត្រីមាសទី ២ ឆ្នាំ ២០១៣ ឃើញថា មានការកើនឡើងពី 150 លានគ្រឿង ទៅ 203.9 លានគ្រឿងឯណោះ ដោយមិនរាប់បញ្ចូលការចេញលក់នៅលើទីផ្សារចិនទេ។
ប្រទេសចិនគឺជាប្រទេសមួយដែលមានទីផ្សារស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោក បន្ទាប់មកគឺសហរដ្ឋអាមេរិក ហើយជប៉ុនទទួលបានចំណែកទីផ្សារទី។បើតាមការអៈអាងរបស់អ្នកវិភាគដទៃទៀតបានឲ្យដឹងថា ឥឡូវនេះឥណ្ឌាគឺជាប្រទេសចិនថ្មីដែលទទួលបាននូវចំណែកទីផ្សារកើនឡើង ដោយមានបណ្តាក្រុមហ៊ុនជាច្រើនបាន ធ្វើវិនិយោគទុនរួមមានដូចជា Micromax, Karbonn ហើយ BlackBerry ក៏ឈរជើងយ៉ាងរឹងមាំនៅទីនោះដែរ៕
ប្រភពៈ androidauthority
