បច្ចុប្បន្ននេះក្រុមហ៊ុនVerizon បានដំណើរការ 4G LTE របស់ខ្លួនទៅកាន់ទីផ្សារទាំង ៥០០ ក្នុងសហរដ្ឋអាមេរិករួចមក ក្រុមហ៊ុនក៏ចាប់ផ្តើមរៀបចំផ្តល់ Samsung Galaxy S4 បន្តទៀត។
តាមប្រភពព័ត៌មានរបស់ intomobile បានឲ្យដឹងថា ក្រុមហ៊ុនVerizon បានចាប់ផ្តើមបន្ថែមការកុម្ម៉ង់ Samsung Galaxy S4 32GB ប៉ុន្តែចំពោះ 8GB គឺក្រុមហ៊ុនមិនបានបញ្ចេញទេ។
ជាមួយគ្នានេះក្រុមហ៊ុនVerizon បានសង្ឃឹមថា សម្រាប់ Samsung Galaxy S4 ដែលដាក់លក់នោះគឺមានតម្លៃ ២៩៩.៩៩ ដុល្លារ ប៉ុណ្ណោះ ហើយសម្រាប់មាន២ Model គឺពណ៌ ខ្មៅ និង ពណ៌ ស ដែល Available ក្នុងគេហទំព័រ Verizon ៕
ប្រភពៈverizon
