Microsoft Surface Pro 256 GB Tablet ចេញលក់នៅ US ក្នុងពេលឆាប់ៗនេះ
សម្រាប់ផលិតផល Microsoft Surface Pro Tablet ទំហំ 256GB ស៊េរីថ្មីរបស់ Microsoft ថ្មីៗនេះត្រូវបានចេញលក់នៅលើទីផ្សារជប៉ុន ហើយឥឡូវ វាកំពុងតែធ្វើដំណើរទៅកាន់ទីផ្សារសហរដ្ឋអាមេរិកហើយ។
Microsoft Surface Pro 256GB នឹងទៅដល់ទីផ្សារ US ក្នុងពេលឆាប់ៗនេះ ជាមួយតម្លៃ ១២០០ ដុល្លារ ដោយមានបំពាក់មកជាមួយ អង្គប្រតិបត្តិការណ៍ជាប្រភេទ Intel Core i5-3317U Ivy Bridge Processor ដែលអាច Support ទៅនឹង RAM 4GB និង អេក្រង់ 10.6 inch ប្រភេទ Capacitive Touchscreen ជាមួយ Resolution: 1920 x 1080 pixels។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀត គឺថា វាត្រូវបានរចនាឡើងដោយមានមកជាមួយ Intel HD 4000 Graphics, WiFi និង Bluetooth Connectivity ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា Active Digitiser ដែល Support ទៅនឹងការប្រើប្រាស់ ម្រាមដៃ ឬក៏ Digital Pen៕
ប្រភពៈ Liliputing