ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ Google ឥឡូវ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗនៅលើទីផ្សារមួយចំនួននៃពិភពលោក ។ជាក់ស្ថែង សម្រាប់ទីផ្សារនៅអឺរ៉ុប Google Android ដណ្តើមយកចំណែកទីផ្សារបានដល់ទៅ ៧០ ភាគរយឯណោះ។
យោងតាមប្រភពព័ត៏មានមកពី Kantar Worldpanel បានបញ្ជាក់ប្រាប់ឲ្យដឹងថា សម្រាប់ទីផ្សារនៅអឺរ៉ុប Android OS មានចំណែកទីផ្សារ 70 ភាគរយ ជាប់លំដាប់ថ្នាក់ទី ១ និង iOS ជាប់លំដាប់ថ្នាក់ទី ២ មាន 17.8 ភាគរយ ហើយសម្រាប់ Windows Phone របស់ Microsoft វិញ ជាប់លំដាប់ទី ៣ មានចំណែកទីផ្សារ 6.8 ភាគរយ។
ដោយឡែក សម្រាប់ទីផ្សារទីផ្សារសហរដ្ឋអាមេរិកវិញ ប្រព័ន្ធប្រតិបត្តិការណ៍ Android មានចំណែកទីផ្សារ 52 ភាគរយ, iOS របស់ Apple មាន 41.9 ភាគរយ និង Windows Phone មានចំណែកទីផ្សារ 4.6 ភាគរយ៕
ប្រភពៈ Phandroid
