ទូរស័ព្ទស្មាតហ្វូនដំបូងបង្អស់ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Firefox OS ដែលលោកអ្នកធ្លាប់បានលឺថា នឹងចេញលក់នៅលើទីផ្សារអេស្ប៉ាញ ឥឡូវនេះ វាចេញលក់នៅថ្ងៃនេះហើយ។
ក្រុមហ៊ុន Mozilla បានធ្វើជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Telefonica នៅអេស្ប៉ាញ ដើម្បីចេញលក់នូវស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែល គឺ ZTE Open ដែលត្រូវបានរចនាឡើងដោយ ក្រុមហ៊ុន ZTE និង Alcatel One Touch Fire រចនាដោយ Alcatel។

សម្រាប់តម្លៃនៃ ZTE Open វិញ ត្រូវបានដាក់លក់ក្នុងតម្លៃ €69 ប្រហែលជា 90 ដុល្លារ ឬក៏អាចចុះកិច្ខសន្យាជាមួយ Telefonica ក្នុងតម្លៃ 3.1 ដុល្លារក្នុងមួយខែ ហើយគួរបញ្ជាក់ផងដែរថា Firefox OS ត្រូវបាន Develop ឡើងដោយប្រើ HTML 5 ដើម្បីជាជំនួយដល់ Third Party Developers ក្នុងការបង្កើតនូវកម្មវិធីថ្មីៗនៅលើ Firefox OS៕
ប្រភពៈ Intomobile