នៅសប្តាហិ៍នេះក្រុមហ៊ុន Microsoft បានចាប់ផ្តើមដំណើរការ Skype Services ដែលត្រូវប្រកាសឲ្យUser Android ទាញយកមកប្រើប្រាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ Microsoft នឹងចាប់ផ្តើម Version Skype នេះសម្រាប់តែ Android 4.0 ប៉ុណ្ណោះ។បើតាមគេហទំព័រ geeky បានប្រាប់ថា Skype សម្រាប់ Android 4.0 មានផ្តល់នូវ Streamline Version ត្រូវដំណើរការជាមួយប្រព័ន្ធដំណើរការ Android ជំនាន់ក្រោយនេះ។
សម្រាប់ Skype ដែលមានបញ្ចូលក្នុង Android 4.0 វាមានបំពាក់នូវ Feature មួយចំនួនដូចជា Separate Taps ដែលអនុញ្ញាតឲ្យអ្នកចូលទៅកាន់ Conversations Content និង Favourites ហើយលើសពីនេះទៀត Microsoft ក៏បានបន្ថែមសមាសភាព Attack File និង Video Messages ក្នុង Skype សម្រាប់ Android Application និង Slicker ដែលទើបតែរចនាថ្មី។
ជាមួយគ្នានេះ Microsoft Skype សម្រាប់ Android 4.0 អ្នកអាចទាញយកពី Google Play Store បានដោយឥតគិតថ្លៃ៕
ប្រភពៈ phonerena
