សម្រាប់ពេលនេះ ក្រុមហ៊ុន Nokia បានដាក់បញ្ចូលនូវផលិតផល Mobile Phone ចំនួនពីរម៉ូដែលបន្ថែម គឺ Nokia 207 និង Nokia 208 ដែលមានទាំង Version ស៊ីមមួយ និង ស៊ីមពីរ។
ចំពោះទូរស័ព្ទទាំងពីរម៉ូដែលនេះ មានលក្ខណៈពិសេសដូចគ្នា ភាគច្រើន ប៉ុន្តែខុសគ្នាត្រង់ថា Nokia 208 មានបំពាក់មកជាមួយលក្ខណៈពិសេសមួយគឺ Panorama Mode។ដោយឡែកសម្រាប់មុខងារពិសេសផ្សេងៗទៀតរួមមាន អេក្រង់ទំហំ 2.4-inch, ទម្ងន់ 89.6 g (207), 90.5 g (208),វិមាត្រ 114.2 x 50.9 x 12.8mm, RAM 64 MB និងមាន Storage ទំហំត្រឹមតែ 256MB ប៉ុន្តែអាចថែមបានដល់ទៅ MicroSD Card 32GB ។
លើសពីនេះទៅទៀត វាអាចភ្ជាប់ 2G/3G, Bluetooth 3.0 ,FM និងអាចដំណើរការកម្មវិធី Facebook, Twitter ជាដើម។សម្រាប់ ថាមពលថ្មវិញ ផ្ទុកបាន 1020mAh និង កម្រិតកាមេរ៉ា 1.3 មេហ្គាភិចសែល។
គួរបញ្ជាក់ផងដែរថា Nokia នឹងចាប់ផ្ដើមបញ្ចេញទូរស័ព្ទទាំងនេះទៅលើទីផ្សារអឺរ៉ុបក្នុង ត្រីមាសទី៣នៃឆ្នាំ២០១៣ នេះហើយ៕
ប្រភពៈ geeky gadgets
