កាលពីប៉ុន្មានថ្ងៃនេះ យើងទាំងអស់គ្នាបានដឹងហើយថា ទូរស័ព្ទ Nokia EOS ត្រូវបានគេហៅថា Nokia Lumia 1020 ហើយស្រាប់តែពេលនេះ គេឃើញមាន Press Shot នៃទូរស័ព្ទម៉ូដែលរូបនេះបង្ហាញខ្លួន មុនពេលការចេញលក់មកដល់។
ទូរស័ព្ទ Nokia Lumia 1020 គឺជាស្មាតហ្វូនស៊េរីថ្មីមួយដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone 8 និង ចាប់យកបច្ចេកវិទ្យា PureView Camera ជាមួយ Carl Zeiss Lens កម្រិត 41 មេហ្គាភិចសែល ដូចទៅនឹង Nokia 808 PureView ដែរ។

ដូចលោកអ្នកបានឃើញរូបភាពខាងលើនេះហើយថា វាត្រូវបានរចនាឡើងដោយមានលក្ខណៈស្រដៀងទៅនឹងពពួក Nokia Lumia ស៊េរីមុនៗដែរ ហើយចំពោះ Lumia 1020 នេះនឹងត្រូវបានរចនាឡើងជាមួយពណ៍ចំនួន បី សម្រាប់ជ្រើសរើសគឺ ស ខ្មៅ និង លឿង។
ជាមួយគ្នានេះដែរ ទូរស័ព្ទ Nokia Lumia 1020 នឹងត្រូវបានគេប្រកាសជាផ្លូវការនៅ Nokia Press Event នាថ្ងៃព្រហស្បត៍ទី ១១ កក្កដា នេះហើយ។ដូច្នេះ រាល់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូនលោកអ្នកនៅពេលក្រោយៗទៀត៕
ប្រភពៈ WPCentral