បច្ចុប្បន្ននេះនៅអាមេរិក មានក្រុមហ៊ុនជាច្រើនកំពុងតែធ្វើការប្រកួតប្រជែងក្នុងការបញ្ចេញលក់ ឧបករណ៍របស់ខ្លួនទៅលើទីផ្សារ។
ដោយឡែកក្រុមហ៊ុន Samsung វិញក៏បានបញ្ចេញលក់ Samsung Galaxy Tab 3 ទាំង ៣ Model នៅទីផ្សារអាមេរិក ហើយទាំងនោះមាន Galaxy Tab 3 ទំហំ 7.0 Inch, 8.0 Inch និង 10.1 Inch ។
តាមការចេញផ្សាយរបស់គេហទំព័រ geeky បានឲ្យដឹងថា Samsung Galaxy Tab 3 មានតម្លៃ ១៩៩ ដុល្លារ សម្រាប់ទំហំ 7 Inch Display ជាមួយ 1024 x 600 Pixels Resolution នឹងអង្គប្រតិបត្តិការ Dual Core, Built In Storage 8GB និងប្រព័ន្ធដំណើរការ Android 4.1 Jelly Bean ។
ចំណែក Galaxy Tab 3 ដែលមានទំហំ 8.0 Inch ក្នុងតម្លៃ ២៩៩ ដុល្លារ មានតម្លើងនូវ Resolution 1280 x 800 Pixels ជាមួយអង្គប្រតិបត្តិការ Dual Core 1.5GHz រួមទាំងកាមេរ៉ា 5 Megapixels ព្រមទាំងប្រព័ន្ធដំណើរការ Android 4.2 Jelly Bean ។

សម្រាប់ Samsung Galaxy Tab 3 វិញ មានតម្លៃ ៣៩៩ ដុល្លារ បានតម្លើងនូវអេក្រង់ 10.1 Inch Display ជាមួយ Resolution 1280 x 800 Pixels ហើយ អង្គប្រតិបត្តិការ Intel Atom ជាមួយល្បឿន 1.6GHz Clock Speed ។
គួរបញ្ជាក់ថា សម្រាប់ 3 Model ខាងលើនេះក្រុមហ៊ុន Samsung នឹងចាប់ផ្តើមដំណើរការបញ្ចេញលក់ក្នុងទឹកដីអាមេរិក៕
ប្រភពៈgeeky-gadgets