ក្រុមហ៊ុនទូរស័ព្ទចល័ត Clove នៅចក្រភពអង់គ្លេសបានប្រកាសចេញលក់នូវទូរស័ព្ទ Samsung Galaxy Zoom ដែលជា Unlock Version ជាមួយតម្លៃ £442.80 គិតទាំងពន្ធ។
ទូរស័ព្ទ Galaxy S4 Zoom ត្រូវបានរចនាឡើងដោយបំពាក់មកជាមួយកម្រិតអេក្រង់ qHD Super AMOLED Display ទំហំ 4.3 inch ជាមួយ Resolution: 540 x 960 pixels ដើរដោយអង្គប្រតិបត្តិការណ៍មានល្បឿន 1.5GHz និងបំពាក់ដោយ RAM 1.5GB។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាទំហំ 16 មេហ្គាភិចសែលជាមួយ 10x optical zoom និង កម្រិតកាមេរ៉ាខាងមុខសម្រាប់ Video Call ទំហំ 1.9 មេហ្គាភិចសែល។

ចំពោះកម្រិតកាមេរ៉ា16 មេហ្គាភិចសែល បំពាក់នៅលើ Galaxy S4 Zoom វាមានមុខងារមួយចំនួនទៀត រួមមាន Optical image Stabilization, មានមកជាមួយ Smart Modes បូករួមទាំង 24-240mm F3.1-F6-3 lens។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ Galaxy S4 Zoom ដំណើរការជាមួយ Android 4.2 Jelly Bean និង Storage ជាប់ម៉ាស៊ីនទំហំ 8GB។ដូច្នេះចំពោះព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទស្សនាតាមរយៈគេហទំព័រ Clove ៕
ប្រភពៈ geeky gadgets