ក្រុមហ៊ុនទូរស័ព្ទចល័ត Vodafone នៅចក្រភពអង់គ្លេសនៅថ្ងៃនេះបានប្រកាសផ្សព្វផ្សាយថា ទូរស័ព្ទស្មាតហ្វូន Huawei Ascend Mate នឹងចេញលក់ជាមួយនឹងបណ្តាញ Network របស់ខ្លួននៅខែនេះហើយ ប៉ុន្តែមិនដឹងនៅថ្ងៃទីប៉ុន្មានឲ្យច្បាស់នោះទេ។
ចំពោះមុខងារពិសេសៗដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែលរូបនេះ យើងធ្លាប់បានរៀបរាប់ជូនម្តងរួចទៅហើយ ប៉ុន្តែឥឡូវនេះសូមធ្វើការជម្រាបជូនម្តងទៀតដើម្បីយល់បានកាន់តែច្រើន។គុណសម្បត្តិបច្ចេកទេសដែលបំពាក់នៅលើស្មាតហ្វូន Optimus G Pro រួមមាន កម្រិតអេក្រង់ប្រភេទ IPS LCD Display ទំហំ 6.1 inch ជាមួយនឹង Resolution: 1280 x 720 pixels មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Quad Core Processor មានល្បឿន 1.5GHz និង ថាមពលថ្មផ្ទុកបាន 4050mAh។

សម្រាប់ការរចនាឡើងនៃកាមេរ៉ាវិញ គឺថា ផ្នែកខាងមុខមានកម្រិតកាមេរ៉ាទំហំ ១ មេហ្គាភិចសែល សម្រាប់ Video Chat និង ខាងក្រោយទំហំ ៨ មេហ្គាភិចសែល សម្រាប់ថតរូបនិងថតវីដេអូ។រាល់ព័ត៌មានលម្អិតបន្ថែម លោកអ្នកចូលទៅទស្សនាតាមរយៈគេហទំព័រ Vodafone ផ្ទាល់តែម្តង៕
ប្រភពៈ geeky gadgets