ក្រុមហ៊ុន BLU Products នៅថ្ងៃនេះបានចេញលក់នូវស្មាតហ្វូនស៊េរីថ្មីមួយមានឈ្មោះថា BLU Dash 4.5 ដែលបំពាក់ដោយអង្គប្រតិបត្តិការណ៍ជាប្រភេទ Quad Core Processor ចេញលក់ក្នុងតម្លៃ ១៣៩ ដុល្លារសម្រាប់ Unlock Version។
សម្រាប់មុខងារពិសេសដែលមានបំពាក់មកជាមួយស្មាតហ្វូនម៉ូដែល BLU Dash 4.5 រួមមាន ទំហំអេក្រង់ប្រភេទ 4.5 inch មាន Resolution: 480×854 pixels, RAM ទំហំ 512MB, កម្រិតកាមេរ៉ាទំហំ 5 មេហ្គាភិចសែលខាងក្រោយ និង ខាងមុខជា VGA Camera។រីឯការតភ្ជាប់វិញ វារួមមាន HSPA+ និង Wi-Fi Connectivity ហើយទំហំ Storage គឺ 4GB។
អ្វីដែលពិសេសសម្រាប់ម៉ូដែលរូបនេះគឺថា វាមានមកជាមួយកន្លែងស៊ីមកាតចំនួនពីរ ដែលជា Dual Active Capacity ដែលអនុញ្ញាតឲ្យលោកអ្នកអាច Active Call នៅលើស៊ីមទាំងពីរនៅក្នុងពេលតែមួយ៕
ប្រភពៈ intomobile
