កាន់តែទាក់ទាញជាមួយស្មាតហ្វូនម៉ូដែល Fly F53s ដែលចេញលក់នៅលើទីផ្សារប្រទេសឥណ្ឌាក្នុងតម្លៃ Rs 9,999 ប្រហាក់ប្រហែលនឹង 167 ដុល្លារ។
សម្រាប់មុខងារពិសេសដែលមានបំពាក់មកជាមួយស្មាតហ្វូនស៊េរីថ្មីរូបនេះ រួមមាន កម្រិតអេក្រង់ទំហំ 5.3 inch ជាប្រភេទ qHD IPS Touchscreen Display មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor មានល្បឿន1.2GHz, Internal Storage ទំហំ 4GB, MicroSD Card Slot ចំនួនមួយ និងមានកន្លែងដោតស៊ីមកាតចំនួនពីរ(GSM+GSM)។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាទំហំខាងមុខទំហំ 2 មេហ្គាភិចសែល និង ខាងក្រោយ 8 មេហ្គាភិចសែល មាន Wi-Fi, Bluetooth ព្រមទាំងថាមពលថ្មផ្ទុកបាន 1850mAh និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1.2 Jelly Bean ទៀតផង៕
ប្រភពៈ techfresh
