ចំពោះឧបករណ៍ Bluetooth Speaker នាពេលបច្ចុប្បន្ននេះគឺមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រក៏ដូចជា Devices ផ្សេងៗទៀត ហើយនៅថ្ងៃនេះ Logitech មានអ្វីដែលថ្មីទៀតហើយសម្រាប់អតិថិជនដែលនិយមគាំទ្រផលិតផល Bluetooth Speaker របស់គេ។
ក្រុមហ៊ុន Logitech បន្ទាប់ពីបានចេញលក់នូវ Bluetooth Speaker ជាច្រើនម៉ូដែលកន្លងមក ឥឡូវនេះបានចេញលក់នូវ Bluetooth Speaker ស៊េរីថ្មីមួយមានឈ្មោះថា Z600 Bluetooth Speakers ដែលរចនាឡើងសម្រាប់ប្រើប្រាស់ជាមួយ Notebook ឬ Desktop Computers របស់អស់លោកអ្នក។
គួរបញ្ជាក់ផងដែរថា រាល់ព័ត៌មានលម្អិតទាក់ទងទៅនឹងឧបករណ៍ Logitech Z600 Bluetooth Speaker លោកអ្នកអាចយល់ដឹងបន្ថែមតាមរយៈគេហទំព័រ Logitech ដែលមានដាក់លក់ក្នុងតម្លៃ ១៣០ ផោន៕
ប្រភពៈ Blogitech
