សម្រាប់ក្រុមហ៊ុន Sony កាលពីពេលកន្លងទៅនេះធ្លាប់សន្យាថា នឹងចេញលក់នូវផលិតផល SmartWatch 2 ទៅកាន់ទីផ្សារពិភពលោកនាខែ កញ្ញា ខាងមុខនេះ ហើយ ឥឡូវនេះ បើយោងតាមប្រភពព័ត៌មានមកពីក្រុមហ៊ុន Clove Retailer បានឲ្យដឹងថា SmartWatch 2 នឹងចេញលក់នៅថ្ងៃទី 9 កញ្ញា ក្នុងតម្លៃ £100 ប្រហាក់ប្រហែលនឹង ១៥០ ដុល្លារ។
នាឡិកាឆ្លាតវៃ SmartWatch 2 ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយទំហំអេក្រង់ 1.6 inch ជាមួយ Resolution: 220×176 pixels មើលទៅច្បាស់តែម្តង អាចប្រកួតប្រជែងជាមួយ Android Smartphone បាន។
ជាមួយគ្នានេះដែរ SmartWatch 2 ក៏មានបំពាក់មកជាមួយ NFC-Enable Watch ដែលផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ Bluetooth Connection ជាមួយស្មាតហ្វូនរបស់អ្នកដើម្បីទទួលបាននូវ Notification និង លក្ខណៈពិសេសមួយចំនួនបន្ថែមទៀត។
ការរចនាឡើងនៃ SmartWatch 2 ជំនាន់ថ្មីនេះ គឺមានលក្ខណៈអស្ចារ្យជាងមុន ដោយវាមានសភាពធន់នឹងការជ្រាបទឹក ជាពិសេសពេលត្រូវភ្លៀងម្តងៗ៕
ប្រភពៈ technobuffalo
