ទូរស័ព្ទ Samsung Galaxy S4 ដែលទើបតែបង្ហាញកាលពីពេលថ្មីៗនេះ គ្រាន់តែជា Version ផ្សេងៗគ្នានោះទេ ពុំទាន់ឃើញមាន Version International នោះទេ ហើយមិនយូរមិនឆាប់ខាងមុខនេះ លោកអ្នកពិតជានឹងឃើញ International Version នៃ Samsung Galaxy S4 ជាក់ជាមិនខាន។
ទូរស័ព្ទ Samsung Galaxy S4 ដែលលោកអ្នកធ្លាប់ឃើញមានការផ្សព្វផ្សាយកន្លងមករួមមានដូចជា Samsung ដែលដំណើរការដោយអង្គប្រតិបត្តិការណ៍ Samsung Exynos 5 Octa Processor ឬក៏ Qualcomm Snapdragon 600 Processor ដែលមានដូចជា Samsung Galaxy S4 LTE Advanced ជាដើម។
ទូរស័ព្ទ Galaxy S4 LTE Advanced នឹងត្រូវបានចេញលក់នៅលើទីផ្សារកូរ៉េខាងត្បូង ប៉ុន្តែព័ត៌មានលម្អិតឬក៏លក្ខណៈពិសេសអត់ឃើញមានបង្ហាញនៅឡើយទេ។
សម្រាប់ទូរស័ព្ទ Samsung Galaxy S4 Version International វិញ ត្រូវបានបំពាក់ដោយអង្គប្រតិបត្តិការណ៍ប្រភេទ Snapdragon 800 Processor ជាមួយនឹងល្បឿន 2.3GHz ហើយសង្ឃឹមថា វានឹងចេញលក់នាពេលឆាប់ៗនេះហើយ៕
ប្រភពៈ GSM Arena
