ក្រុមហ៊ុន Verizon Wireless ជាក្រុមហ៊ុនដ៏ធំមួយ បានប្រកាសទ្រព្យសម្បត្តិថា ក្រុមហ៊ុនរបស់ខ្លួនបានទទួលប្រាក់ចំណូលប្រមាណជា 2.25 ពាន់លានដុល្លារ ហើយបានបន្ថែមនូវ Wireless Subscribers ចំនួនស្ទើតែ ១ លាននាក់នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានកំណើនចំណែកទីផ្សារចន្លោះពី ៧២ ភាគរយទៅ ៧៨ ភាគរយ។ចំពោះលទ្ធផលសរុបនៃប្រាក់ចំណេញមានការកើនឡើងដល់ទៅ 29.8 ពាន់លានដុល្លារ ដែលការកើនឡើងនេះ ដោយសារតែមានវត្ថមាននៃ 4G LTE Network គ្របដណ្តប់បាន Subscribers ចំនួន 941,000 នាក់។
ម្យ៉ាងវិញទៀត មកដល់ពេលនេះ ក្រុមហ៊ុន Verizon បានគ្របដណ្តប់លើទីផ្សារសហរដ្ឋអាមេរិកចំនួន ៥០០ ជាមួយបច្ចេកវិទ្យា 4G LTE Connectivity ហើយបើប្រៀបធៀបទៅនឹង AT&T វិញ គ្របដណ្តប់បានត្រឹមតែ ៣០០ ទីផ្សារតែប៉ុណ្ណោះ៕

ប្រភពៈ Phonearena