លោក Larry Page ដែលជា Google CEO នៅថ្ងៃនេះបានប្រកាសថា ការទាញយកកម្មវិធីពី Google Play Store បានសម្រេចជាង ៥០ លានកម្មវិធី ដែលជាចំនួនមួយគួរឲ្យកោតស្ងែង។
នៅឯ Google I/O កាលពីខែ ឧសភា កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា មនុស្សជាតិទាំងអស់បានធ្វើការទាញយកកម្មវិធីពី Google Play Store មានចំនួនប្រមាណជា ៤៨ ពាន់លានកម្មវិធី។ដោយឡែក ការទាញយកកម្មវិធីពី iTunes App Store ទទួលបានជាង ៥០ ពាន់លាន។
ម្យ៉ាងវិញទៀត បើយោងតាមប្រសាសន៍របស់លោក Shen Ye ដែលជាអ្នកវិភាគមួយរូប បានបង្ហាញឲ្យដឹងថា កាលពីខែ មិថុនា កន្លងទៅថ្មីៗនេះ ការទាញយកកម្មវិធីពី Google Play Store សម្រេចបាន ២៥ ពាន់លានកម្មវិធីប៉ុណ្ណោះ។
លោក Larry Page បានបង្ហាញទៀតថា ថវិកាដែលទទួលបានពីកម្មវិធីទាំងអស់នោះ ត្រូវបានបង់ឲ្យ Developer នៅពាក់កណ្តាលត្រីមាសទី១ឆ្នាំ ២០១៣ ច្រើនជាង ត្រីមាសទាំងអស់នៅឆ្នាំ ២០១២៕
ប្រភពៈ intomobile
