
មនុស្សជាច្រើនបានស្រឡាញ់ការលេងហ្គេមវីដេអូនៅលើឧបករណ៍PSP ។តើលោកអ្នកធ្លាប់ដែលឬទេថាទូរស័ព្ទ smartphone របស់អ្នកអាចលេងហ្គេមវីដេអូរបស់PSPបាន? នៅពេលនេះក្ដីស្រមៃរបស់អ្នកបានក្លាយជាការពិតហើយតាមរយៈកម្មវិធី PPSSPP។កម្មវិធីនេះវាអាចឲ្យលោកអ្នកលេងហ្គេម PSP សំណព្វរបស់អ្នកដោយផ្ទាល់នៅលើឧបករណ៍ប្រព័ន្ធប្រតិបត្តិការ Android។ដើម្បីចាប់ផ្តើមធ្វើតាមជំហានដូចខាងក្រោម:
ជំហានទី 1: លោកអ្នកត្រូវចូលទៅក្នុង Google Play ហើយទាញយកនិងដំឡើងកម្មវិធី PPSSPP (ដោយឥតគិតថ្លៃ)។

ជំហានទី 2: បន្ទាប់បានដំទ្បើងកម្មវិធីនេះហើយលោកអ្នកត្រូវបញ្ចូលGames របស់ PSP ដែលវាជាឯកសារប្រភេទ ISO ឬ CSO ទៅក្នុងទូរស័ព្ទរបស់អ្នកដែលប្រើប្រតិបត្តិការ Android បន្ទាប់មកទៀត mount ពួកវាជាមួយកម្មវិធីPPSSPP ។
ជំហានទី 3: នៅពេលដែលបើកកម្មវិធី PPSSPP ដំបូងលោកអ្នកកំណត់នៃការលេងដោយចុចលើ Settings។

ជំហានទី 4: លោកអ្នកត្រូវចុចលើ Show Analog Stick រូចចុចលើប៊ូតុង Back។

ជំហានទី 5: បន្ទាប់មកលោកអ្នកត្រូវចុច Load

ជំហានទី 6: លោកអ្នកត្រូវស្វែងរកឯកសារ ISOរបស់លោកអ្នកដែលបានចម្លងវាមុននេះរូចហើយចុចលើឯកសារ ISO ។

ជំហានទី 7: លោកអ្នកត្រូវរង់ចាំប៉ុន្មានវិនាទីរហូតដល់ការលេងហ្គេមត្រូវបានដំនើរយ៉ាងពេញលេញហើយលោកអ្នកត្រៀមខ្លួនដើម្បីលេងវា។

ចំណាំកម្មវិធី PPSSPP នេះអាចដំនើរលើប្រព័ន្ធប្រតិបត្តិការ Android មិនទាំងអស់នោះទេវាអាចដំនើរការឧបករណ៍ទំនើបៗដូចជា៖
Nexus One
Nexus S
Nexus 7
Galaxy Nexus
Galaxy S2
Galaxy S3
Galaxy S4
Galaxy Note
Galaxy Note 2
Xperia Play
Asus Transformer
Ainol Novo7 Advanced II