តើលោកអ្នកធ្លាប់បានធ្វើប្ដូរការប្រើប្រាស់ពីឧបករណ៍ដំណើរការដោយ iOS ទៅកាន់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android ដែរឬទេ? ប្រសិនបើអ្នកមានល្បិចនេះគឺវាល្អសម្រាប់លោកអ្នក។ ការផ្ទេរ Media files, Contacts, Calendar ពីទូរសព្ទ័ IPhone ទៅប្រព័ន្ធប្រតិបត្តិការ Android អ្នកមិនមានបញ្ហានោះទេ។ នេះជាផ្នែកមួយនៃរបៀបដើម្បីផ្ទេរសារអត្ថបទទូរស័ព្ទ iPhone របស់អ្នកទៅកាន់ទូរស័ព្ទលើប្រព័ន្ធប្រតិបត្តិការ Android ។
ទ្រង់ទ្រាយសារអត្ថបទរបស់ទូរស័ព្ទ iPhone វាមិនអាចផ្ទេរទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android បានទេ។ដើម្បីឲ្យទូរសព្ទ័ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android អាចមើលសាររបស់ទូរសព្ទ័ IPhoneបាន អ្នកត្រូវការធ្វើការបម្លែងសារជាមុនសិន។
1. Extract IPhone Messages File
ជាដំបូងលោកអ្នកត្រូវទាយmessagefilesមកក្រៅសិនដោយចូលទៅកាន់ iTunes ហើយភ្ជាប់ទូរសព្ទ័ iPhoneរបស់អ្នកជាមួយនិងកុំព្យូទ័រ។ នៅលើរបារខាងឆ្វេងលោកអ្នកត្រូវចុចប៊ូតុងស្ដាំលើទូរស័ព្ទ iPhone និងជ្រើសរើសយក ‘Backup’ ។

បន្ទាប់មកវានិងធ្វើការ backup file ចូលនៅក្នុងកុំព្យូទ័ររបស់អ្នក។
ចំណាំ៖
សម្រាប់អ្នកប្រើប្រាស់ Windows ត្រូវចូលទៅកាន់: C://[Users]/[Username]/AppData/Roaming/Apple Computer/Mobile Sync
សម្រាប់អ្នកប្រើប្រាស់ Mac ត្រូវចូលទៅកាន់: ~/Library/Application Support/MobileSync/Backup/
នៅពេលដែលលោកអ្នកបានចូលហើយនឹងឃើញ folders ជាច្រើន ដូចនេះអ្នកត្រូវស្វែងរក File មួយដែលមានឈ្មោះថា៖ 3d0d7e5fb2ce288813306e4d4636395e047a3d28 ។ ដើម្បីធ្វើឱ្យការស្វែងរកកាន់តែងាយស្រួលសម្រាប់អ្នកគ្រាន់តែចម្លងឈ្មោះឯកសារទៅក្នុងប្រអប់ស្វែងរក។

បន្ទាប់ពីលោកអ្នកបានស្វែងរកឯកសារឃើញហើយត្រូវផ្ទេរវានៅកាន់ទូរសព្ទ័ប្រតិបត្តិការ Androidដោយចម្លង3d0d7e5fb2ce288813306e4d4636395e047a3d28 នៅកាន់ SD card ឬ storage ក្នុងទូរសព្ទ័របស់អ្នក។

2. Convert IPhone Messages To Android Format
ដើម្បីធ្វើការបម្លែងសាររបស់ទូរស័ព្ទ iPhone អ្នកទៅកាន់ទូរស័ព្ទ ប្រតិបត្តិការ Android លោកអ្នកត្រូវការកម្មវិធី iSMS2droid ដែលមាននៅក្នុង Google play។
បើកម្មវិធី iSMS2droid រូចហើយចុចលើ ‘Select iPhone SMS Database’. វានឹងសួរអ្នកដើម្បីស្វែងរកសម្រាប់ឯកសារ iOS messages ដែលបាន backup មុននេះ។រូចហើយអ្នកត្រូវស្វែងរកឯកសារ 3d0d7e5fb2ce288813306e4d4636395e047a3d28ដែលបានសម្លងមុននេះ។

លោកអ្នកអាចជ្រើសរើសយកសារមួយណាដែលអ្នកចង់បានឬក៏ជ្រើសយកទាំងអស់ក៏បានបន្ទាប់មកវានឹងចាប់ផ្ដើមដំណើរការបម្លែង។

3. Restore IPhone Messages To Android Phone
ក្រោយពីបានបម្លែងរួចរាល់អស់ហើយអ្នកនឹងត្រូវការកម្មវិធីមួយផ្សេងទៀតដើម្បី Restore ចូលទៅក្នុងទូរស័ព្ទប្រតិបត្តិការ Android របស់អ្នក។ លោកអ្នកត្រូវទាញយកកម្មវិធី SMS Backup & Restore បន្ទាប់មកបើកវាហើយចុចលើទៅពាក្យ Restore បន្ទាប់មកអ្នកត្រូវរកថតឯកសារដែលបានបម្លែងមុននេះរូចចុចលើប៊ូតុង OK។

លោកអ្នកអាចជ្រើសរើស Restore ទាំងអស់ឬRestore បានតែសារពីកាលបរិច្ឆេទជាក់លាក់មួយ។ ចុចលើប៊ូតុង OKដើម្បីចាប់ផ្តើមការRestore។ អ្នកនឹងត្រូវបានសួរបើអ្នកចង់ពិនិត្យមើលសម្រាប់ការស្ទួននៃសារក្នុងអំឡុងពេលដំណើរការ Restore ។

នៅពេលបញ្ចប់លោកអ្នកនឹងបានមើលឃើញថាចំនួននៃសារដែលទទួលបានជោគជ័យក្រោយពីការ Restore ឡើងវិញ។

ក្រោយពីការ Restore អស់ហើយលោកអ្នកអាចធ្វើការពិនិត្យមើលសាររបស់អ្នកក្នុងប្រអប់ទទួលរបស់អ្នកដើម្បីរកឃើញសារដែលបានស្ដារឡើងវិញល្អឥតខ្ចោះទាំងអស់។
