ចំពោះអស់លោកអ្នកដែលពេញចិត្តនឹងផលិតផល Tablet របស់ក្រុមហ៊ុន Lenovo គឺថាបានមកដល់ទៀតជាមួយម៉ូដែលថ្មី Lenovo Miix 10 Windows 8 Tablet ដែលលោកអ្នកអាចចាប់ផ្តើមកុម្ម៉ង់យកចាប់ពីថ្ងៃនេះតទៅ ហើយវានឹងបញ្ចេញលក់នៅថ្ងៃទី ១៦ សីហា ២០១៣ ខាងមុខនេះហើយ។
អ្វីដែលពិសេសសម្រាប់ម៉ូដែលស៊េរីថ្មីនៃ Lenovo Tablet នោះរួមមាន អេក្រង់ទំហំ 10.1 inch ជាមួយ Resolution: 1366 x 768 pixels ដើរដោយអង្គប្រតិបត្តិការ Intel Atom Z2760 Processor មានល្បឿន 1.8GHz និង Support ជាមួយ RAM ទំហំ 2GB។
សម្រាប់ទំហំ Storage ដែលមាននៅជាប់ម៉ាស៊ីនមានទំហំ 64GB ហើយវាអាចធ្វើការតភ្ជាប់ Bluetooth 4.0 និង Wireless 802.11b/g/n ព្រមទាំង Support ជាមួយកម្រិតកាមេរ៉ាខាងមុខទំហំ 1 មេហ្គាភិចសែល។
គួរបញ្ជាក់ផងដែរថា Lenovo Miix 10 Windows 8 Tablet មានមកជាមួយកម្រាស់ 0.4 អ៊ីង និង ទម្ងន់ប្រហែល 1.28 ផោន ហើយថាមពលថ្មផ្ទុកបានដល់ទៅ 10 ម៉ោងឯណោះ៕
ប្រភពៈ Lenovo
