ក្រុមហ៊ុន Sony បានចេញនូវ Open Source Files សម្រាប់ទូរស័ព្ទ Sony Xperia Z Ultra ដែលលោកអ្នកអាច Download Files នោះដោយផ្ទាល់ពីគេហទំព័ររបស់ Sony តែម្តង ហើយការ Release នោះស្ថិតក្នុងទម្រង់ជា Software Version 14.1.B.0.461។
លក្ខណៈសម្បត្តិបច្ចេកទេសដែលបំពាក់មកជាមួយទូរស័ព្ទ Sony Xperia Z Ultra រួមមាន អេក្រង់ប្រភេទ Full HD Display ទំហំ 6.4 inch ជាមួយ Resolution: 1920 x 1080 pixels ដើរដោយអង្គប្រតិបត្តិការជាប្រភេទ Qualcomm Snapdragon 800 Processor និង អង្គចងចាំ RAM 2GB។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀត គឺថា វាមាន Built in Storage ទំហំ 16GB កម្រិតកាមេរ៉ាជាប្រភេទ Sony Exmor RS Camera ទំហំ 8 មេហ្គាភិចសែល និងថាមពលថ្មផ្ទុកបាន 3,000mAh។ ការរចនាឡើងនៃទូរស័ព្ទ Xperia Z Ultra គឺមានសភាពធន់នឹងការជ្រាបទឹកនិងធូលី ហើយវាដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean៕
ប្រភពៈ Sony
