ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទAsusបង្ហាញទូរស័ព្ទថ្មីដោយចំណាយអស់ 15លានដុល្លារ

    ទូរស័ព្ទ Asus បានដាក់លក់ក្នុងទីផ្សារក្នុងស្រុកជាផ្លូវការនៅក្នុងខែនេះ ។ ទូរស័ព្ទ Padphone 2 មានពីរផ្នែកគឺទូរស័ព្ទ និងបន្ទះដូចឧបករណ៍ Tablet មួយ។ នៅពេលដែល អ្នកចង់ប្រើឧបករណ៍  Tablet  អ្នកត្រូវដោតចូលទៅក្នុងផ្នែកខាងក្រោយរបស់ទូរស័ព្ទ រួចហើយវានឹងដំណើរការ ។ មួយវិញទៀតមានតែឧបករណ៍ Tablet និងអេក្រង់បង្ហាញ ប៉ុណ្ណោះដែលអាចមើលការសាកភ្លើងបាន ។ ទូរស័ព្ទ Padfone 2 ប្រើអេក្រង់ IPS  ទំហំ 4.7 អ៊ីងមានភាពច្បាស់ 1280×720 ភិចសែលដែលមានភាពងាយស្រួលក្នុងការយកចេញ ក្រៅ ។ ម៉្យាងទៀតម៉ាស៊ីនវាបំពាក់ដោយប្រព័ន្ធដំណើរការ Qualcomm Snapdragon S4 មានខួរក្បាលចងចាំ Quad-core ល្បឿន 1.5 GHz និងក្រាហ្វិក Adreno 320 អង្គចងចាំទំហំ 2GB និង32GB ហើយម៉ាស៊ីនវាមានទម្ងន់ត្រឹមតែ 135 ក្រាមប៉ុណ្ណោះ ។ ទូរស័ព្ទ នេះមានថាមពលថ្ម 2140mAh ដែលអាចប្រើបានរយ:ពេលដប់ប្រាំមួយម៉ោង ។

   ប្រភព: sohoa.vnexpress.net

ក្រុមហ៊ុនទូរស័ព្ទAsusបង្ហាញទូរស័ព្ទថ្មីដោយចំណាយអស់ 15លានដុល្លារ