ទូរស័ព្ទ Galaxy Note III មានរូបរាងមិនដូចការបង្ហាញរបស់គេហទំព័រ Phone Arena ដែលបានបង្ហាញកាលពេលថ្មីៗនេះទេ ដែលមានអេក្រង់មើលទៅដូចជាមិនស្តើង ហើយមានរាងបួនជ្រុងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទូរស័ព្ទGalaxy Note III គឺមានភាពប្រហាក់ប្រហែលទៅនឹងការបង្ហាញពីលើកមុន ជាមួយនឹងអេក្រង់ទំហំ ធំដ៏ស្រស់ស្អាត ។ មួយវិញទៀតក្នុងកិច្ចប្រជុំនៅសាល VnExpress អ្នកអាចស្គាល់ពីទម្រង់ខ្លះៗរបស់ទូរស័ព្ទ Galaxy Note III ជាមួយអេក្រង់ថ្មីរាងស្តើងដែលទើប តែមាន រូបភាពពីរសន្លឹកបានបង្ហាញនៅលើអ៊ីនធើណែតកាលពីដើមសប្តាហ៍នេះ ។ ដូចគ្នាផងដែរ ចំនុចសំខាន់មួយចំនួននឹងមានការរចនាតាមបែបផ្សេងទៀតដូចដែល រូបភាពនេះ បានបង្ហាញ ។ ម៉្យាងទៀត វាមានបំពាក់នូវអេក្រង់ HD Super AMOLED មានទំហំចាប់ពី 5.7 អ៊ីងទៅ 8 អ៊ីងជាមួយនឹងការកំណត់ Exynos មានអង្គចងចាំរហូតដល់ទៅ 3MB បំពាក់ដោយកាមេរ៉ាកំរិត 13 ចុចដែលថតយករូបភាពបានយ៉ាងច្បាស់ ។ នៅថ្ងៃទី 4 ខែកញ្ញាមានការតាំងពិព័រណ៌នៅសាល IFA 2013 ដែលក្រុមហ៊ុន Samsung បានដំណើរ ការបង្ហាញនូវផលិតផលថ្មីមួយចំនួន ។
ប្រភព: sohoa.vnexpress.net
