នៅក្នុងវីដេអូថ្មីរបស់ប្រព័ន្ធប្រតិបត្តិការដោយ Android 4.4 ដែលបានផ្សព្វផ្សាយដោយ បុគ្គលិករបស់ក្រុមហ៊ុន ដែលបានរកឃើញការរចនាថ្មីរបស់ទូរស័ព្ទ Nexus គឺជាពិតគួរឲ្យ ពេញចិត្តមែនទែន ។ អ្វីដែលពិសេសទីមួយគឺរូបសញ្ញា Nexus នៅតាមបណ្តោយទូរស័ព្ទវាក៏បានបន្ថែមលក្ខណៈពិសេសមួយទៀតគឺកញ្ចក់កាមេរ៉ាមួយដែលមានទំហំធំ។ គួរឱ្យកត់ សម្គាល់ដែរថា ម៉ូដែលអាថ៌កំបាំងមានរូបសញ្ញាលើទូរស័ព្ទ LG Nexus ពីខាងក្រោយនេះ បានចូលមកជំនួសទូរស័ព្ទ Motorola បានបង្ហាញកាលពីឆ្នាំមុន ។ មួយវិញទៀត បន្ទាប់ពី ការបង្ហាញរូបភាពថ្មីៗនេះមកក្រុមហ៊ុន Google បានបង្ហាញវីដេអូពីទូរស័ព្ទខាងលើតែមិនបានផ្តល់ជូននូវមតិយោបល់ណាមួយឡើយ។ ទន្ទឹមនឹងនេះដែរតំណាងក្រុមហ៊ុន LG បានបដិសេធផងដែរពីពត៌មានថ្មីរបស់ទូរស័ព្ទ Nexus ផលិតកម្ម, នេះបើយោងតាម Verge ។
ប្រភព: sohoa.vnexpress.net
