ព័ត៌មាន

តើធ្វើយ៉ាងណាដើម្បីទទួលបានទីផ្សារខ្ពស់នៅប្រទេសចិន ?

     គ្រាន់តែឃើញអក្សរ C នៅលើទូរស័ព្ទ iPhone 5Cជំនាន់ថ្មី យើងអាចមើលឃើញ ពីភាពអស្ចារ្យរបស់វារួចទៅហើយ ។ ឧទាហរណ៍ វាមាននៅមុខពាក្យ ពណ៌ (color)  តម្លៃថោក(cheap) និងនៅមុខឈ្មោះប្រទេសចិន(China) ជាដើម ។ ប៉ុន្តែពាក្យអក្សរកាត់មួយនេះវាអាច មានន័យផ្សេងទៀត រីឯអក្សរកាត់Cគឺមាន ន័យថា វាជាអក្សរកាត់ដែលចេញមកពីពាក្យ China ពីព្រោះវាគឺជាតំណាងពិសេសនៅលើទីផ្សាររបស់ប្រទេសចិន ។  អនុប្រធានរបស់ក្រុមហ៊ុន Apple បានបើកសម្ពោធទូរស័ព្ទថ្មីនៅរយះពេលថ្មីៗនេះ។មូលហតុដែលក្រុមហ៊ុន Apple    បានសម្រេចចិត្តធ្វើបែបនេះព្រោះប្រទេស ចិនមានចំនួនអ្នកប្រើច្រើនបំផុត ដែលប្រើទូរស័ព្ទទំនើបដើម្បីចូលដំណើរការព័ត៌មាននៅលើអ៊ីនធឺណែត។  ដែលក្នុងនោះ 12% នៃអ្នកប្រើទូរស័ព្ទ ស្មាតហ្វូនបានប្រើទូរស័ព្ទរបស់ Apple ។ លោក​ Carl Howe នាយករងនៃក្រុមហ៊ុនបានពិភាក្សាមតិគ្នាជាមួយនឹង ជាមួយនឹងក្រុម Yankees ថាបញ្ហាទីផ្សារនេះក៏វាមានលក្ខណះមិន ខុសពីទីផ្សារនៅសហរដ្ឋអាមេរិចដែរ ។

     ហាងលក់ទូរស័ព្ទ  Apple នៅក្នុង ប្រទេសចិន គឺជាពេលវេលាមួយដែល បើកចំហផលិតផលថ្មី ត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ។ នៅក្នុងការផ្សាយ ABC ពត៌មានដែលបានដកស្រង់សម្តីរបស់លោក Carl Howe បាននិយាយថាហាងចំនួន 5 នៅក្នុងប្រទេសនេះរកប្រាក់បានច្រើនជាងប្រាក់ចំណេញនៅក្នុង Apple Store នៅទីក្រុងញូវយ៉ក  (អាមេរិក)” ។ នេះបង្ហាញថាការផ្លាស់ប្តូរដែលប្រទេសចិនបានក្លាយទៅជាទីផ្សារសកលធំជាងគេទីពីរដើម្បីទាក់ទាញចំនួននៃអ្នកប្រើប្រាស់របស់ក្រុមហ៊ុនទូរស័ព្ទ  Apple ។បច្ចុប្បន្ននេះទូរស័ព្ទ iPhone 5s បានលក់នៅក្នុងទីផ្សារប្រទេសចិនតម្លៃប្រហែល $ 858 ដុល្លារ។ ទន្ទឹមនឹងនេះដែរម៉ូដែល 5C របស់ទូរស័ព្ទ iPhone ដែលមានតំលៃថោក បានចំណាយប្រមាណជា 728 ដុល្លារអាមេរិក បើយោងទៅតាមបណ្តាញTwitter របស់អ្នកប្រើប្រាស់ដែលមានសក្តានុពលក្នុងប្រទេសនោះ ដែលភាគច្រើននៃពួកគេត្រូវបានគេភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមិនបានរំពឹងទុកថាក្រុមហ៊ុននេះបានផ្តល់នូវតម្លៃពិសេសដូច្នេះ។

    ប្រភព: sohoa.vnexpress.net