ព័ត៌មាន

ការដាក់ដំណើរការប្រព័ន្ធប្រត្តិប្តិការដែលមានទំហំរហូតដល់ 64 ប៊ីត

      ក្រុមហ៊ុនទូរស័ព្ទ Apple បានបង្ហាញទូរស័ព្ទស្មាតហ្វូនដែលអាចដាក់ដំណើរការបានរហូតដល់64 ប៊ីត ប៉ុន្តែពត៌មានប្រហាក់ប្រហែលគ្នាពីការដាក់ ឲ្យប្រព័ន្ធប្រត្តិបត្តិ ការថ្មីឲ្យដំណើរ ការផងដែរ ។ គ្រាន់តែចំណាយពេលត្រឹមតែមួយរយ:ពេលខ្លីប៉ុណ្ណោះ ក្រុមហ៊ុន Sumsung នឹងធ្វើការបង្ហាញប្រព័ន្ធ Chip ទំហំរហូតដល់ 64 ប៊ីត ។ ប្រភេទ ផលិតផលថ្មីនេះគឺ ច្នៃឡើងដោយអាស្រ័យលើការរចនាតាម បែប ARM Cortex-A57 ឬដំណើរការប្រភេទ Intel Bay Trail  ជំនាន់ថ្មី ។ ដោយយោងតាម ពត៌មានរបស់ Ars Technica ប្រព័ន្ធប្រត្តិបត្តិការ Android  នៃទូរស័ព្ទស្មាតហ្វូនដែលមានទំហំរហូតដល់64 ប៊ីតហាក់បីដូចជារឿងមិនពិត ប៉ុន្តែវាពិតជាមានប្រាកដមែន ។ ជាងនេះទៅទៀត វាជាបទ ពិសោធន៍ នៃបច្ចេកវិទ្យាដ៏ពិសេស  ក្នុងការចាប់ផ្តើមប្រើប្រាស់នូវគុណប្រយោជន៍ ថ្មីរបស់វា ជាមួយនឹងគុណសម្បត្តិដ៏ពិសេសមិនធ្លាប់មានពីមុនមក ។ ការបង្ហាញនូវកម្មវិធីថ្មីទំហំ 64 ប៊ីតនេះពិតជាមានទំហំធំជាងកម្ម វិធីផ្សេងៗ ដែលមានត្រឹមតែ 32 ប៊ីតប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយ វានឹងលែងមានបញ្ហាពាក់ព័ន្ធនឹងទំហំទៀតហើយ ជាមួយនឹងអង្គចងចាំដែល មានទំហំ 16GB  ដែលជាទំហំធំបំផុតផងដែរ ។

       ប្រភព: sohoa.vnexpress.net