ព័ត៌មាន

Sumsung Galaxy S4ពណ៌មាសប្រជែងជាមួយទូរស័ព្ទ iPhone 5S

     បច្ចេកវិទ្យាដែលប្រកួតប្រជែងគ្នាមិនអាចមានក្រុមហ៊ុនផលិតណាដែលចង់ក្លាយជាអ្នកយឺតយាវនៅក្នុងការប្រណាំងប្រជែងណាមួយឡើយក្រុមហ៊ុនទូរស័ព្ទ Apple ទើប បានបង្ហាញទូរស័ព្ទ iPhone 5S និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទូរស័ព្ទ iPhone 5s ពណ៌មាសដែលបានលក់ដាច់យ៉ាងឆាប់រហ័សពីហាងរបស់ Apple នៅស្តង់ និង សម្រាប់ការ លក់នៅសប្តាហ៍ដំបូងវាមានការកើនឡើងគួរឱ្យកត់សម្គាល់ពីទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ។ ក្រុមហ៊ុនជាច្រើនចង់បានផលិត ដែលទទួលបាន ភាពជោគជ័យដូចក្រុមហ៊ុនទូរស័ព្ទ Apple ។ បច្ចុប្បន្ននេះក្រុមហ៊ុន Samsung បានប្រកាសថានឹងបញ្ចេញទូរស័ព្ទ Galaxy S4 ដែលមានពណ៌មាសដើម្បី បំពេញតំរូវការរបស់ អ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung ។ ទូរស័ព្ទ Galaxy S4 នេះជាពិសេសនឹងត្រូវបានផលិតឡើងដោយមានពណ៌ត្នោត និងពណ៌លឿងសម្រាប់ពណ៌ត្នោតនឹងត្រូវបានផ្ដោត សំខាន់ទៅលើអ្នកប្រើប្រាស់ជាបុរសខណៈពេលដែល ពណ៌ផ្កាឈូកវាសាកសមសម្រាប់ស្ត្រី។ រូបរាងជុំវិញទូរស័ព្ទ Galaxy S4 នឹងត្រូវបាន រចនាឡើងដោយប្រើពណ៌មាស ប៉ុន្តែ នេះគឺនៅតែមិនច្បាស់លាស់ស្រោមបន្ទាប់ថាយកពណ៌អ្វីមករចនាឲ្យវា ។ ពត៌មានអំពីការលក់ Samsung Galaxy S4 មាសត្រូវបានគេប្រកាសនៅលើ Twitter វាគឺជាភាពមិន ច្បាស់លាស់ព្រោះគេត្រូវការចំណាយពេលវេលាដើម្បីផលិតផលវា។ ទោះជាយ៉ាងណាបើយោងតាមប្រភពជាច្រើនបានឲ្យដឹងថា ទូរស័ព្ទ Galaxy S4 ពណ៌មាសនឹងមិនមាន ការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធណាមួយទេ គ្រាន់តែមានការប្តូរពណ៌វាប៉ុណ្ណោះ ។
ប្រភព: kenh14.vn

image