Galaxy S5 ជាផលិតផលថ្មីរបស់ក្រុមហ៊ុន Sumsung ដែលបានរចនាតាមបែបទំនើបទាន់សម័យស៊ីវីល័យ តាមសម័យកាលថ្មីពេញនិយមបំផុត ។ នៅពេលដែលអ្នកបានកាន់វានៅ ក្នុងដៃនោះអ្នកនឹងដឹងថា វាបានបន្ថែមនូវសម្រស់ដ៏ត្រកាលក្នុងការចាប់កាន់វាមកប្រើ ជាមួយនឹងកម្រិតបង្ហាញបែបថ្មីត្រជាក់ភ្នែកងាយស្រួលប្រើប្រាស់ និងយកតាមខ្លួនផងដែរ ។
សម្រាប់ម៉ូដែលថ្មីមួយនេះ បានបំពាក់ជាមួយ Processor ប្រភេទ Exynos 85 មានអង្គចងចាំទំហំ 3GB ជាមួយនឹងរូបរាងដ៏អស្ចារ្យដែលច្នៃពីអាលុយមីញូមសុទ្ធសាធ ។ លើសពីនេះ ទៅទៀត ការប្រើប្រាស់ Home Botton កាន់តែមានភាពទំនើបជាងមុន ដោយអ្នកគ្រាន់តែប្រើម្រាមដៃប៉ះលើ Home Botton លើអេក្រង់ជំនួសឲ្យការចុចបែបបុរាណដែលមិនរហ័ស ទាន់ចិត្ត ។

ម៉ូដែលថ្មីនេះក៏បានបង្ហាញភាពទាក់ទាញ ជាមួយនឹងកាមេរ៉ាទំហំ 16 មេហ្គាភិចសែល រួមផ្សំបច្ចេកវិទ្យា Lense ថ្មីប្រភេទ S-vision និងមាន 3.2 មេហ្គាភិចសែលសម្រាប់ កាមេរ៉ាមុខ ដែលមានបន្ថែមជាមួយ Video Record 720 p ផងដែរ ។ អ្វីដែលពិសេសមិនអាចភ្លេចបានគឺ ម៉ូដែលនេះមានមេម៉ូរ៉ីកាតប្រភេទ microSD Simកាត និងរន្ធសាកថ្មត្រូវបានគេ slot ឲ្យដំណើរការនៅកន្លែងជាមួយគ្នាក្នុងម៉ូដែលនេះផងដែរ ។


ប្រភព: kenh14.vn