ព័ត៌មាន

Gionee Elife E3 ស្មាតហ្វូនម៉ូដែលថ្មី

 

E3 Elife ស្មាតហ្វូនដែលបានរចនាឡើងមានកម្រាស់ 7.85មីលីម៉ែត ជាមួយទម្ងន់ 125 ក្រាមដែលពិតជាងាយស្រួលយកតាមខ្លួន ។  Elife E3 បានបំពាក់មកជាមួយអេក្រង់ប្រភេទ IPS HD ជាមួយកម្រិតភាពច្បាស់ 720 x 1280 ភិចសែលរួមជាមួយកម្រិតបង្ហាញរូបភាពកាន់តែច្បាស់ 312ភិចសែល ភ្លឺត្រជាក់ភ្នែក ។

image

 ទោះបីជាម៉ូដែលថ្មីប៉ុន្តែ ម៉ូដែលនេះក៏បានភ្ជាប់ជាមួយប្រព័ន្ធដំណើរការ Android 4.2.1 Jelly Bean និងអង្គប្រត្តិបត្តិការ Dual-core  ប្រភេទQuad-core Cortex A7មានល្បឿន  1.2GHzនិងអង្គជំនួយការ 1GB RAMបន្ថែមមេម៉ូរ៉ីក្នុងម៉ាស៊ីន16 ប្រើប្រាស់ក្រាហ្វិក PowerVR SGX544 ដែលជួយឲ្យកម្មវិធីដំណើរការកាន់តែលឿន ។

image

 គួរបញ្ចាក់ផងដែរថា​ វាមានសមត្ថភាពថ្ម 1,800 mAh ដែលអាចឲ្យអ្នកបន្តការកម្សាន្តជាមួយនឹងការភ្ជាប់ប្រព័ន្ធ3G ក៏ដូចជាការភ្ជាប់បណ្តាញ Wi-Fi ផងដែរ ។  

ប្រភពៈ sohoa.vnexpress.net