កាលវិភាគថ្មីសម្រាប់ Smartphone មួយចំនួនរបស់ Samsung ដែលត្រៀមខ្លួននឹងទទួលបានការដាក់ឲ្យអាចដំណើរការ Update ប្រព័ន្ធប្រតិបត្តិការទៅជា Android 4.4 KitKat នៅអំឡុងដើមឆ្នាំ 2014 ខាងមុខនេះ។
យោងតាមប្រភពព័ត៌មានមួយ បានបង្ហាញថា ទូរស័ព្ទ Smartphone ម៉ូដែល Galaxy ដែលត្រៀមនឹងអនុញ្ញាតឲ្យធ្វើការ Update ប្រព័ន្ធប្រតិបត្តិការទៅជា Android 4.4 KitKat នោះមានចំនួន 4 ម៉ូដែលរួមមាន៖ Samsung Galaxy S4 នឹង Galaxy Note 3 នឹងទទួលបានការអនុញ្ញាតឲ្យ Update នៅអំឡុងខែ មករា ឆ្នាំ 2014។ ហើយរីឯ Samsung Galaxy SIII នឹង Galaxy Note II នឹងទទួលបានការអនុញ្ញាតឲ្យ Update នៅចន្លោះខែ មីនាឬ មេសា ឆ្នាំ 2014។
ប្រភពៈsohoa.vnexpress.net