រោងចក្រផលិតស្មាតហ្វូននៅប្រទេសតៃវ៉ាន់បានបន្តផលិតស្មាតហ្វូនដែលជាស្មាតហ្វូន Android ឈ្មោះថា Desire បានបំពាក់មកជាមួយអេក្រង់ទំហំ 4.3-អ៊ីង ជាមួយប្រព័ន្ធដំណើរការខួរក្បាល Quad-core ជាមួយនឹងអង្គជំនួយការ 1 GB RAM ផងដែរ ។
Desire400 ជាម៉ូដែលចុងក្រោយបំផុតដែលបានចុះក្នុងបញ្ចីស្មាតហ្វូនដោយ HTC កាលពីពេលថ្មីៗនេះ ។ អ្វីដែលថាចំណេញពិសេសទ្វេដងនោះគឺ ម៉ូដែលនេះបានបង្កប់ជើងស៊ីមពីរ ដែលជាកត្តាពិសេស បន្ថែមក្នុងការប្រើស៊ីមបានម្តងពីរក្នុងពេលតែមួយ ។

លើសពីនេះទៅទៀត វាបានបំពាក់មកជាមួយកា មេរ៉ាទំហំ 8 ចុច ជាមួយនឹង LED Flash ដែលត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនមធ្យមមួយក្នុងចំ ណោមស្មាតហ្វូនដ៏ទៃទៀត ។

លើសពីនេះទៅទៀត Desire 400 គឺពិតជាស្រស់ស្អាត ជាពិសេសជាមួយនឹងការ ប្រើ Chip ប្រភេទ Qualcomm's Snapdragon 400 ជាមួយនឹងអង្គជំនួយការទំហំ 1 GB RAM និងបន្ថែមជាមួយនឹងមេម៉ូរ៉ីមាន ក្នុងម៉ាស៊ីនស្រាប់ទំហំ 4 GB មាន microSD ដែលបានធ្វើ Card slot រូចជាស្រេច ។ កាន់តែពិសេស សូមបញ្ចាក់បន្ថែមថាវាមានសមត្ថភាពថ្ម 1,800 mAh ហើយប្រើបាន 12 ម៉ោងសម្រាប់ការភ្ចាប់បណ្តាញ 3G ។
ប្រភពៈ sohoa.vnexpress.net