Panasonic បានដាក់បង្ហាញកាមេរ៉ាឌីជីថលថ្មីគឺ Lumix LZ40 Superzoom ។ Compact Camera sport របស់ម៉ូដែលនេះមានទំហំដល់ទៅ 20.0 មេហ្គាភិចសែល ហើយអាចធ្វើការទាញយករូបភាពក្នុងកម្រិត 22mm Lens និងអាចពង្រីកដើម្បីមើលរូបភាពដែលនៅឆ្ងាយបានរហូតទៅដល់ 42x (អ៊ុបទិខលហ្សូម) ដែលមានអេក្រង់ប្រភេទ LCD មានទំហំ 3.0 អ៊ីង។ នៅខាងលើនៃកាមេរ៉ាមានប៊ូតុងមួយដើម្បីចុចរូបភាពមានចលនា និងមានសមត្ថភាពថតវីដេអូ HD បានក្នុងកម្រិត 1280x 720p ៕