ប្រសិនបើអ្នកប្រាថ្នាចង់បាននូវម៉ាស៊ីនថតឌីជីថលដែលអាចថតរូបបានច្បាស់មិនព្រិលនោះអ្នកគួរតែជ្រើសរើសនូវម៉ាស៊ីនថតម៉ូដែល Canon PowerShot SX600 ដែលទើបនឹងចេញថ្មីនេះ។ កាមេរ៉ាឌីជីថលនេះមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែមុខងារប្រើប្រាស់ផ្សេងទៀតក៍មិនចាញ់ម៉ូដែលផ្សេងប៉ុន្មានដែរ Canon PowerShot SX600 មានកម្រិតកាមេរ៉ា 16.0 មេហ្គាភិចសែល និង Sensor ជាប្រភេទ CMOS ហើយក៍មានការចូលរួមពីមុខងារដែលអាចចាប់យករូបភាពដែលនៅទីឆ្ងាយបានរហូតទៅដល់ 18x (អ៊ុបទិខលហ្ស៊ូម) អេក្រង់ទំហំ 3.0 អ៊ីង ប្រភេទ LCD ហើយអាចប្រើប្រាស់ជាមួយនឹងមេម៉ូរីកាតបានច្រើនប្រភេទដូចជា SD/SDHC/SDXC បានភ្ជាប់មកជាមួយនូវប្រព័ន្ធ NFC,WiFi និងអាចចាប់យករូបភាពក្នុងកម្រិត 1080p Full HD 30fps ។ ប្រភេទ Canon PowerShot SX600 នាពេលបច្ចុប្បន្នអ្នកអាចរកទិញបាននៅតាមបញ្ជោលក់កាមេរ៉ា ដែលលក់ក្នុងតម្លៃត្រឹមតែ 249$ ប៉ុណ្ណោះ ៕