ព័ត៌មាន

Oppo Find 7 នឹងដាក់លក់នៅខែកុម្ភៈខាងមុខនេះហើយ

Find 7 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់កម្រិត Full HD 1440 x 2560 ភិចសែល បំពាក់នូវខួរក្បាលប្រភេទ Quad Core ហើយវានឹងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ MWC 2014 ផងដែរ ។

image

យោងទៅតាម Phone Arena បានឲ្យដឹងថា Find 7 គឺជាស្មាតហ្វូនស៊េរីថ្មីដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជាបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC 2014 ខាងមុខនេះដែរ ។

 image

Find 7 បំពាក់នូវអង្គចងចាំទំហំ 3GB មានកាមេរ៉ា ១៣ មេហ្គាភិចសែល មានអេក្រង់ទំហំ 5.5 អ៊ីង នឹងមានថាមពលថ្មដែលមានកម្លាំង 4000 mAh ។

ប្រភពៈ sohoa.vnexpress.net