ព័ត៌មាន

ស្មាតហ្វូន BlackBerry Q10 បង្ហាញរូបរាងគូរឲ្យទាក់ទាញ

Q10 គឺជាស្មាតហ្វូនតំបូងបង្អស់របស់ក្រុមហ៊ុន BlackBerry ដែលបានដាក់លក់នៅក្នុងខែមករានេះ ។ ស្មាតហ្វូនមួយនេះបានបំពាក់នូវ Qwety Keyboard ដែលមានប៊ូតុងចុចធំងាយស្រួលក្នុងការចុច ។ Q10 បានបំពាក់នូវខួរក្បាលប្រភេទ Dual-Core ដែលមានល្បឿន 1.5GHz មានអង្គចងចាំទំហំ ២GB មានមេម៉ូរីខាងក្នុងទំហំ 16GB (មានរន្ធដោត microSD កាត) មានអេក្រង់ Touchscreen ទំហំ 3.1 អ៊ីងជាមួយកម្រិតភាពច្បាស់ 720 x 720 ភិចសែល ។

លើសពីនេះទៅទៀត វាបានបំពាក់នូវកាមេរ៉ាទំហំ 8MP ជាមួយអំពូល Flash LED ដែលអាចថតក្នុងកម្រិត Full HD និងមានកាមេរ៉ាខាងមុខទំហំ 2 MP ថែមទៀតផង ។ វាក៏មាន Wi-Fi, NFC, Bluetooth 4.0 និង 4G/LTE ផងដែរ ។

 image

ប្រភពៈ sohoa.vnexpress.net