ប្រសិនបើអ្នកមានកម្មវិធីមិនប្រើនិងគ្មានប្រយោជន៍ហើយកម្មវិធីទាំងនេះកំពុងតែចាប់ផ្តើមយកទំហំដ៏មានតម្លៃនិង Memory ខណៈពេលកំពុងតែដំណើរការនេះវាធ្វើឲ្យទូរស័ព្ទរបស់អ្នកដំណើរការយឺនៅពេលនេះជាពេលវេលាល្អសម្រាប់ការសម្អាតកម្មវិធីដែលមិនត្រូវការ។ នេះជាវិធីដ៏ល្អបំផុតដើម្បីលុបកម្មវិធីជាច្រើននៅក្នុងកន្លែងតែមួយដោយមិនត្រូវការ root ទូរស័ព្ទរបស់អ្នកទ្បើយជាមួយនិងកម្មវិធីពិសេសគឺ ES File Explorer ដែលលោកអ្នកអាចរកបានដោយឥតគិតថ្លៃនៅក្នុង Google Play ។
I. ការដំឡើងកម្មវិធី ES File Explorer
1. ជាដំបូងអ្នកត្រូវបើកម្មវិធី Play Store នៅលើទូរស័ព្ទរបស់អ្នក។
2. ស្វែងរកនិងដំឡើងកម្មវិធី ES File Explorer។
II. ការលុបកម្មវិធី
1. បើកកម្មវិធី ES File Explorer ដោយចូលទៅក្នុងថតកម្មវិធីរបស់អ្នកនិងត្រូវចុចលើលកម្មវិធី ES File Explorer។
2. ប៉ះលើអេក្រង់ចំនួនបីដងដើម្បីទទួលបានពីរបៀបប្រើប្រាស់ជាលើកដំបូង។
3. ប៉ះលើរូបតំណាង Blue globe/Phone iconនៅលើកំពូលខាងឆ្វេងនៃអេក្រង់។
4. ត្រូវជ្រើសរើសយកជម្រើស “Tools” នៅពេលម៉ឺនុយលេចឡើងនៅខាងឆ្វេង។
5. បន្ទាប់មកជ្រើសរើសយក ”App Manager.” ។
6. ប៉ះលើកម្មវិធីមួយដែលអ្នកចង់លុបរហូតដល់អ្នកឃើញប្រអប់លេចឡើងហើយចុចនៅលើរូបតំណាងកម្មវិធីនោះ។
7. បន្តប៉ះលើកម្មវិធីទាំងទ្បាយណាដែលអ្នកចង់លុប។
8. ប៉ះលើប៊ូតុងដែលសម្គាល់ដោយធុងសំរាម “Uninstall” នៅលើបាតខាងឆ្វេងបន្ទាប់ពីជ្រើសកម្មវិធីដែលអ្នកចង់លុបរួចហើយ។
9. នៅទីបញ្ចប់អ្នកត្រូវប៉ះលើពាក្យថា “OK” នៅជាមួយគ្នានៃការជូនដំណឹងដែលលេចឡើងរួចហើយវានិងធ្វើការលុបកម្មវិធីទាំងនោះ៕
