ព័ត៌មាន

ស្វែងយល់ពីលក្ខណៈពិសេសរបស់ Lenovo Z Vibe

Lenovo Z Vibe គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ទំហំ 5.5 អ៊ីងដែលមានកម្រិតភាពច្បាស់ Full HD ជាមួយនឹង 440 ppi ។ វាមានកម្រាស់ 7.9 មីលីម៉ែត្រនិងមានទម្ងន់ត្រឹមតែ ១៤៧ ក្រាមតែប៉ុណ្ណោះ ។

 image

Lenovo Z Vibe គឺជាស្មាតហ្វូនដែលមានរួបរាងទាក់ទាញ និងទាន់សម័យ ដោយបំពាក់នូវខួរក្បាលប្រភេទ Qualcomm Snapdragon ដែលមានល្បឿន 2.2GHz មានអង្គចងចាំទំហំ 2GB និងមានមេម៉ូរីខាងក្នុងទំហំ 16 GB ។ លើសពីនេះទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.3 ។

ប្រភពៈ sohoa.vnexpress.net