ព័ត៌មាន

កម្មវិធី iOS ចំនួន 130 000 កម្មវិធីភាគច្រើនមកពីប្រទេសចិន

យោងទៅតាមពត៌មានចុងក្រោយរបស់ Apple App Store បានឲ្យដឹងថា នាពេលនេះ ក្រុមអ្នក Developer របស់ប្រទេសចិនបានបង្កើតកម្មវិធីចំនូនរហូតទៅដល់ 130 000 កម្មវិធីនៅលើ App Store ខណៈពេលដែលសព្វថ្ងៃនៅលើ App Store មានចំនូនត្រឹមតែ 1 លានកម្មវិធីតែប៉ុណ្ណោះ ។

 image

ទោះជាយ៉ាងណាក៏ដោយ ចំនួនកម្មវិធីដែលប្រើប្រាស់បានមកពីប្រទេសចិន បានកើនឡើងចំនូនពី ២០% រហូតដល់ ៣១% នៅលើទីផ្សារ និងរកបានប្រាក់ចំណូលបានយ៉ាងច្រើន ។ នៅដើមឆ្នាំ ២០១៤ ក្រុមហ៊ុន Apple មានដៃគូធំបំផុតគឺក្រុមហ៊ុនទូរស័ព្ទរបស់ប្រទេសចិនដែលលក់ដាច់ iPhone 5S និង iPhone 5C ។

យើងបានដឹងរួចមកហើយថា ក្រុមហ៊ុន Apple បានដល់ដាច់ iPhone ចំនូន ៥១ លានគ្រឿងនឹងរកបានប្រាក់ចំណូលបានប្រហែល​ 158.8 លានកោដដុល្លារហើយ ៨០% នៃប្រព័ន្ធប្រតិបត្តិការ iOS 7 ។

ប្រភពៈ sohoa.vnexpress.net